Ministry of Labour and Vocational Training
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ


កិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគី សម្រាប់ការចរចាប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យ វាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងឆ្នាំ២០១៨ លើកទីពីរ

 សុក្រ, 29 កញ្ញា 2017 20:52  |    Written by MLVT  |  3344 times  |   Print  |   Email

នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមការងារបច្ចេកទេសត្រីភាគីសម្រាប់ការចរចាប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងឆ្នាំ២០១៨ បានបន្តកិច្ចប្រជំុរបស់ខ្លួនជាលើកទីពីរ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

ទី១. ភាគីទាំងពីរបន្តបកស្រាយអំពីតួលេខ និងការផ្លាស់ប្តូរលក្ខណៈវិនិច្ឆ័យទាំង៧ ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាប្រកបដោយវិជ្ជាជីវៈ ភាពចាស់ទុំ និងយោគយល់គ្នា។

ទី២. ភាគីនិយោជកបានដំឡើងតួលេខពី ១៦១ដុល្លារ ទៅ ១៦១.៥ ដុល្លារ សម្រាប់ជាប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០១៨។

ទី៣. ភាគីសហជីពបានកែសម្រួលតួលេខពី ១៧៦.២៦ដុល្លារ មក ១៧៥ដុល្លារ សម្រាប់ជាប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០១៨។

ទី៤. ភាគីទាំងអស់បានឯកភាពគ្នានឹងប្រជុំបន្តនៅវេលាម៉ោង ៣រសៀល ថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០១៧ខាងមុខ។

 




Copyright © by 2012 - 2025 Ministry of Labour and Vocational Training.