ព័ត៌មានថ្មីៗ
ប្រកាស ស្ដីពីនីតិវិធីនៃការបង់ប្រាក់ភាគទានសហជីព និងប្រាក់សេវាភ្នាក់ងារ
សុក្រ, 06 កក្កដា 2018 10:07
|
ផ្សព្វផ្សាយដោយ MLVT
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ពុធ, 04 កក្កដា 2018 18:16
|
ផ្សព្វផ្សាយដោយ MLVT
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកូនក្មួយកម្មករជាង២ម៉ឺននាក់នៅខេត្តកណ្តាល
ពុធ, 04 កក្កដា 2018 13:40
នៅព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ...
អានបន្ត...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកូនក្មួយកម្មករជាង ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង
ពុធ, 27 មិថុនា 2018 11:43
ព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រ...
អានបន្ត...
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវជាតិលេខ គីឡូម៉ែត្រលេខ៣២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ
អង្គារ, 26 មិថុនា 2018 15:59
|
ផ្សព្វផ្សាយដោយ MLVT
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការអនុវត្តកម្មវិធី “គម្រោងបទដ្ឋានសង្គម និងការងារក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅទ្វីបអាស៊ី”
សុក្រ, 22 មិថុនា 2018 12:04
នៅព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុំ មាន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់...
អានបន្ត...
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ការដាក់ឱ្យប្រើប្រាស់ ផែនការមេលើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារឆ្នាំ២០១៨-២០២២
ព្រហស្បតិ៍, 21 មិថុនា 2018 16:46
|
ផ្សព្វផ្សាយដោយ MLVT
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយការដាក់ឱ្យប្រើប្រាស់ផែនការមេលើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារឆ្នាំ២០១៨-២០២២ នារសៀល ថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វ៉េភ្នំពេញ រាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា បន្ទាប់ពីបានអនុវត្តប្រកបដោយជោគជ័យនូវផែនការមេលើកទី១ ស្តីពីសុខភាព និងសុវត្ថិភាព ការងារ ឆ្នាំ២០០៩-២០១៣ ផែនការមេលើកទី២នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលបានរៀបចំឡើងដោយមានការសិក្សាផ្អែកលើលទ្ធផលនៃការអនុវត្តផែនការមេលើកទី១ ការពិគ្រោះយោបល់ត្រីភាគី ការចូលរួមពីភាគី និងអ្នកពាក់ព័ន្ធផ្សេងៗ រួមទាំងមន្ត្រីក្រោមឱវាទនាយកដ្ឋានពេទ្យការងារ និង អង្គការអន្តរជាតិខាងការងារ ដែលបានឯកភាព និងសម្រេចដាក់ចេញនូវសកម្មភាពជាអាទិភាព ចំនួន៦ សម្រាប់ចង្អុលបង្ហាញដល់គ្រប់ភាគីពាក់ព័ន្ធ យកទៅពង្រីកផែនការសកម្មភាព សំដៅបង្កើនប្រសិទ្ធភាពការងារនៅក្នុងវិស័យសុខភាព និងសុវត្ថិភាព ការងារឱ្យស្របតាមការវិវត្តន៍ នៃសង្គមសេដ្ឋកិច្ចសម្រាប់ កម្មករនិយោជិតនៅគ្រប់មុខវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា ផែនការមេលើកទី២នេះ នឹងបំពេញតួនាទីជាផែនទីបង្ហាញផ្លូវ និងកាលានុវត្តភាព ដែលជាការប្តេជ្ញា របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងគោលបំណង ដើម្បីបង្កើតឱ្យមាន បរិយាកាសការងារល្អប្រកបដោយសុខភាព និងសុវត្ថិភាពការងារសម្រាប់កម្មករនិយោជិតទាំងអស់ តាមរយៈការធានាឱ្យបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវការពិនិត្យតាមដាន និងវាយតម្លៃជាប្រចាំដើម្បីស្វែងរកមធ្យោបាយឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវគោលបំណងអាទិភាពចំនួន ៦ចំណុច រួមមាន៖ - គោលបំណងទី១៖ ពង្រឹងប្រព័ន្ធសុខភាព និងសុវត្ថិភាពការងារជាតិ - គោលបំណងទី២៖ ពង្រឹងការងារអធិការកិច្ច និងការអនុវត្តបទដ្ឋានសុខភាព និងសុវត្ថិភាព ការងារ - គោលបំណងទី៣៖ ជំរុញអង្គការនិយោជក និងអង្គការកម្មករនិយោជិតចូលរួមសកម្មភាព សុខភាព និងសុវត្ថិភាពការងារ - គោលបំណងទី៤៖ រៀបចំ និងអនុវត្តកម្មវិធីពិសេសសម្រាប់មុខរបរគ្រោះថ្នាក់ - គោលបំណងទី៥៖ ជំរុញឱ្យមានការការពារផ្នែកសុខភាព និងសុវត្ថិភាពការងារ ដល់ សហគ្រាស ខ្នាតតូច និងមធ្យម និងកន្លែងធ្វើការនៅតាមជនបទ និងវិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធ - គោលបំណងទី៦៖ គាំទ្រ និងជំរុញកិច្ចសហការផ្នែកសុខភាព និងសុវត្ថិភាពការងារលើ ការងារកុមារ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំងឺឆ្លង និងជំងឺមិនឆ្លងនៅតាមសហគ្រាស គ្រឹះស្ថាន លើសពីនេះទៅទៀត រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ផ្តល់សេវាសុខភាពដោយឥតគិត ថ្លៃ ជូនកម្មករនិយោជិត តាមរោងចក្រ សហគ្រាស និងតាមតំបន់ផ្ទះជួលរបស់កម្មករនិយោជិត។ កម្មវិធី ពិនិត្យ និងព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងក្រុមគ្រួសារ រួមនឹងសប្បុរសជននានា និងក្រសួងសុខាភិបាល បានចុះពិនិត្យនិងព្យាបាលផ្ទាល់ជូនបង ប្អូនកម្មករ និយោជិតជាបន្តបន្ទាប់។ តាមរយៈផែនការមេលើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារឆ្នាំ២០១៨-២០២២ ក្រសួង នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដៃគូជាតិ និងអន្តរជាតិទាំងអស់ ដើម្បី អនុវត្តផែនការមេលើកទី២នេះឱ្យទទួលបានជោគជ័យ សំដៅពង្រឹងប្រព័ន្ធគ្រប់គ្រងសុខភាព និង សុវត្ថិភាពការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់សហគ្រាស គ្រឹះស្ថានឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី អរគុណដល់ក្រសួងស្ថាប័ន អង្គការនិយោជក អង្គការកម្មករនិយោជិត និងអង្គការដៃគូពាក់ព័ន្ធដែលបានចូលរួមក្នុងការផ្តល់យោបល់ និងធាតុចូល ជាពិសេសអង្គការអន្តរជាតិខាងការងារជប៉ុនដែលបានគាំទ្រទាំងថវិកា និងបច្ចេកទេសដើម្បីឱ្យផែនការមេលើកទី២ស្តីពីសុខភាព និងសុវត្ថិភាពការងារឆ្នាំ២០១៨-២០២២លេចជារូបរាងឡើង។ ឯកឧត្តមសង្ឈឹមយ៉ាងមុតមាំថា ផែនការមេលើកទី២នេះ នឹងត្រូវបានយកទៅប្រើប្រាស់យ៉ាងទូលំ ទូលាយ និងបង្កភាពងាយស្រួលដល់ភាគីពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់សម្រាប់យកទៅកសាងផែនការ សកម្មភាពលម្អិតក្នុងការលើកកម្ពស់ និងកែលំអប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារឱ្យកាន់ តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាថាកន្លែងធ្វើការ នឹងរក្សាបាននូវបរិយាកាសការងារល្អដែល មានសុខភាព និងសុវត្ថិភាព និងកំណើនផលិតភាពឈានទៅកសាងវប្បធម៌សុខភាព និងសុវត្ថិភាព ការងារនៅកន្លែងធ្វើការនាពេលអនាគត។...
អានបន្ត...
350
351
352
353
...
355
356
357
358
359
ទំព័រទី 355 ទាំងអស់ 455 ទំព័រ