កន្លងមក មានជនខិលខូចបានក្លែងបន្លំសេចក្តីជូនដំណឹង ក្នុងគោលបំណងទុច្ចរិតបោកប្រាស់សាធារណជន ជាពិសេសបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាសឱ្យបង់ថ្លៃសេវាតាមរយៈលេខគណនីដែលមាននៅក្នុងសេចក្តីជូនដំណឹង និងដោយប្រើប្រាស់ឈ្មោះជាភាសាអង់គ្លេសថា Ministry of Labor and Vocational Training។ ឆ្លើយតបនឹងព័ត៌មានក្លែងក្លាយនេះ ការិយាល័យអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមចេញសេចក្តីបដិសេធទាំងស្រុងចំពោះអំពើការបោកប្រាស់នេះ ដើម្បីទប់ស្កាត់ការយល់ច្រឡំដោយប្រការណាមួយពីសាធារណជន ពិសេសស្ថាប័នពាក់ព័ន្ធ។
#MLVT #HENGSour