Print this page

លោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំប្រទេសកម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម និង​​ជម្រាបលា​​ក្នុង​ឱកាស​ដែលនឹង​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជាខាងមុខនេះ

 Thursday, 18 September 2025 20:03  |    Written by MLVT  |  35 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំប្រទេសកម្ពុជា និងសហការីចូល​ជួប​សម្ដែង​ការ​គួរសម និង​ជម្រាប​លា​ក្នុង​ឱកាស​ដែល​លោកនឹង​បញ្ចប់បេសកកម្ម​ការងារ​នៅ​ព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

 

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង ភាគី​ទាំងពីរ ​បាន​ពិភាក្សា​ប្រកប​ដោយ​ភាពស្និទ្ធស្នាល​លើ​សមិទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិការរវាង UNESCO និងក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ស្តី​ពី​វិស័យការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ​នៅ​កម្ពុជា៕ 

 

#MLVT #HENGSour