ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

របៀបចុះឈ្មោះប្រើប្រាស់ប្រព័ន្ធទិន្នន័យរួម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងសុខភាពការងារដល់គ្រូពេទ្យសហគ្រាស

 Tuesday, 09 August 2022 11:44  |    Written by MLVT  |  321 times  |   Print  |   Email

នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត យី កន្និដ្ឋា ទីប្រឹក្សាអមក្រសួង និងជាអនុប្រធាននាយកដ្ឋានពេទ្យការងារ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងសុខភាពការងារសម្រាប់គ្រូពេទ្យសហគ្រាស ដែលមានរយៈពេល ៣ថ្ងៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានពេទ្យការងារ និងសិក្ខាកាមដែលជាគ្រូពេទ្យសហគ្រាសចំនួន ៤១នាក់ នៅសាលប្រជុំនាយកដ្ឋានពេទ្យការងារ។ 

 

ឯកឧត្តមវេជ្ជបណ្ឌិត យី កន្និដ្ឋា បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ ដើម្បីបំពេញបន្ថែមឱ្យគ្រូពេទ្យមាននិតិសម្បទាគ្រប់គ្រាន់ក្លាយជាគ្រូពេទ្យសហគ្រាស និងអាចបម្រើការងារនៅតាមរោងចក្រ សហគ្រាសបាន ស្របតាមលក្ខខណ្ឌដូចដែលមានចែងនៅក្នុងច្បាប់ស្តីពីការងារ និងប្រកាសរួមលេខ ១៣៩ សកបយ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០១ ស្តីពីលក្ខខណ្ឌនិងបេសកកម្មសេវាពេទ្យសហគ្រាស។  

 

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានស្នើឱ្យសិក្ខាកាមទាំងអស់ ជួយផ្សព្វផ្សាយបន្តដល់គ្រូពេទ្យសហគ្រាស និងគ្រូពេទ្យដែលមានបំណងចង់ប្រកបមុខរបរជាគ្រូពេទ្យសហគ្រាស ឱ្យមកចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលនេះ នៅផ្នែកបណ្តុះបណ្តាល នៃនាយកដ្ឋានពេទ្យការងារ តាមរយៈលេខទូរស័ព្ទ៖ 012 888 561, 069 494 982, 098 477 234)៕

ឯកសារផ្លូវការ