ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

របៀបចុះឈ្មោះប្រើប្រាស់ប្រព័ន្ធទិន្នន័យរួម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

សិក្ខាសាលាក្រោមប្រធានបទពាក់ព័ន្ធទៅនឹង ផលិតភាព ការវិវត្តថ្មី និងការប្រើប្រាស់បច្ចេកវិជ្ជាថ្មីៗដើម្បីគ្រប់គ្រងការងារ សង្វាក់ផលិតកម្ម

 អង្គារ, 02 វិច្ឆិកា 2021 11:29  |    Written by MLVT  |  1547 times  |   Print  |   Email

ដោយមើលឃើញអំពីសារៈសំខាន់នៃការបង្កើនផលិតភាពការងារ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ដោយមានការគាំទ្រ ពីសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ, និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានផ្តួចផ្តើមឱ្យមានជាសិក្ខាសាលាក្រោមប្រធានបទពាក់ព័ន្ធទៅនឹង ផលិតភាព ការវិវត្តថ្មី និងការប្រើប្រាស់បច្ចេកវិជ្ជាថ្មីៗដើម្បីគ្រប់គ្រងការងារ សង្វាក់ផលិតកម្មឲ្យសម្រេចបានដល់គោលដៅប្រកបដោយភាពឆ្លាតវៃ។

 

សិក្ខាសាលាផលិតភាពជាតិស្តីពីការរក្សាផលិតភាពក្នុងអំឡុងពេលកូវីដ-១៩ ត្រូវបានរៀបចំ ធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ដោយមានការផ្សាយផ្ទាល់នៅលើគេហទំព័រពិព័រណ៍ការងារអនឡាញ www.careerfair.nea.gov.kh និងទំព័រហ្វេសបុកទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោងៈ ០៨:០០ នាទីព្រឹក - ១៦:៣០ នាទីល្ងាច។ 

 

សម្រាប់អ្នកចូលរួម នឹងបានជួបជាមួយវាគ្មិនល្បីៗ ដែលអញ្ជើញមកចែករំលែកនូវចំណេះដឹង បទពិសោធន៍ ពីសារៈសំខាន់នៃផលិតភាព សុវត្ថិភាពការងារ ការវិវត្តបច្ចេកទេសវិជ្ជាថ្មីៗលើសកលលោក និងការប្រើប្រាស់បច្ចេកវិជ្ជាថ្មីៗក្នុងការគ្រប់គ្រងការងារ ក៏ដូចជាអាចត្រៀមខ្លួនជាមុន ដើម្បីទទួលបាននូវការរកឃើញថ្មីឆ្ពោះទៅរកការអភិវឌ្ឍ និងការប្រកួតប្រជែងក្នុងយុគ្គសម័យឌីជីថល។ 

 

សម្រាប់ព័ត៌មានបន្ថែម

☎️012 776 011 / 070 364 861 

www.careerfair.nea.gov.kh

http://www.nea.gov.kh

Facebook #neakhmer

#រួមគ្នាបង្ការជំងឺកូវីដ១៩ដើម្បីរក្សាការងារយើង