ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

របៀបចុះឈ្មោះប្រើប្រាស់ប្រព័ន្ធទិន្នន័យរួម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

លេខាធិការដ្ឋានគណៈកម្មការប្រឹក្សាការងារ

 សុក្រ, 23 មិថុនា 2017 16:54  |    Written by MLVT  |  19501 times  |   Print  |   Email

ដើម្បីសម្រួលដល់កិច្ចការងាររបស់គណៈកម្មការប្រឹក្សាការងារ មាត្រា៣៥៤ នៃច្បាប់ស្តីពីការងារ បានកំណត់ឱ្យមានលេខាធិការដ្ឋានអចិន្រ្តៃយ៍មួយដែលរ៉ាប់រងដោយក្រសួងទទួលបន្ទុកវិស័យការងារ។ តាមរយៈប្រកាសលេខ១១៣ ក.ប/ប្រ.ក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ (PDF) ស្តីពីការកែសម្រួលសមាសភាពលេខាធិការដ្ឋានរបស់គណៈកម្មការប្រឹក្សាការងារ សមាសភាព និង តួនាទីនិងភារកិច្ចរបស់លេខាធិការដ្ឋាននេះត្រូវបានកំណត់ដូចខាងក្រោម៖

ក. សមាសភាព

លេខាធិការដ្ឋានរបស់គណៈកម្មការប្រឹក្សាការងាររួមមានសមាជិកចំនួន ២១រូប ដែលមានសមាសភាពដូចខាងក្រោម៖

ឯកឧត្តម សាត សមុទ្រ

អនុរដ្ឋលេខាធិការ

ប្រធាន

ឯកឧត្តម ហេង សួរ

អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ

អនុប្រធាន

ឯកឧត្តម សេង សក្តា

អគ្គនាយកការងារ

អនុប្រធាន

ឯកឧត្តម ទេស រុក្ខាផល

អគ្គលេខាធិការរង អ.គ.ក.ប

សមាជិក

ឯកឧត្តម ហុង ជឿន       

ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ

សមាជិក

លោក    អ៊ិន ខេមរា

អគ្គនាយករងការងារ

សមាជិក

លោក    ប៉ុល ចាន់ដារ៉ា

អគ្គនាយករងការងារ

សមាជិក

លោក    គួច សុមាន

អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ

សមាជិក

កញ្ញា     ថៃ ស៊ាងមាន

ទីប្រឹក្សាអមក្រសួង

សមាជិក

លោក    នឿម សុក្រវិច្ឆ័យ

ទីប្រឹក្សាអមក្រសួង

សមាជិក

លោក    កុយ ទេពដារាវុធ

ប្រធាននាយកដ្ឋានវិវាទការងារ

សមាជិកអចិន្ត្រៃយ៍

លោក   អ៊ុក ចាន់ធូ

ប្រធាននាយកដ្ឋានអធិការកិច្ចការងារ

សមាជិក

លោក   ហួន សឿរ

អនុប្រធាននាយកដ្ឋានវិវាទការងារ

សមាជិក

លោក   ខៀវ សាវុធ

អនុប្រធាននាយកដ្ឋានវិវាទការងារ

សមាជិក

លោក   ខេង សំបូរ

អនុប្រធាននាយកដ្ឋានវិវាទការងារ      

សមាជិក

លោក   ជ្រុន ថេរ៉ាវង្ស

អនុប្រធាននាយកដ្ឋានវិវាទការងារ

សមាជិក

លោក   ស្រ៊ុន ចន្ថុល      

អនុប្រធាននាយកដ្ឋានអធិការកិច្ចការងារ

សមាជិក

លោក   និន វណ្ណៈ

អនុប្រធាននាយកដ្ឋានផែនការ ស្ថិតិនិងនីតិកម្ម

សមាជិក

លោក   សេង សុខហេង

អនុប្រធានផ្នែកប្រមូល និងផ្សព្វផ្សាយព័ត៌មាននៃទីភ្នាក់ងារជាតិមុខរបរ និងការងារ

សមាជិក

លោក   ជា ស៊ាងហុង

ប្រធានការិយាល័យវិវាទការងារទី៣

សមាជិក

លោក   ហេង ប៊ុនថា

ប្រធានការិយាល័យទំនាក់ទំនងវិជ្ជាជីវៈ

សមាជិក

 

ខ. តួនាទី និងភារកិច្ច

លេខាធិការដ្ឋាននេះ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

•  សម្របសម្រួលក្នុងកិច្ចការសិក្សាស្រាវជ្រាវអំពីបញ្ហាប្រាក់ឈ្នួលអប្បបរមាសមស្រប សម្រាប់កម្មករនិយោជិត

•  លើកផែនការថវិកាសម្រាប់អនុវត្តការងាររបស់គណៈកម្មការ

•  ទំនាក់ទំនង និងសហប្រតិបត្តិការជាមួយដៃគូសង្គម និងដៃគូអភិវឌ្ឍន៍នានា

•  សម្របសម្រួលជាមួយអង្គការអន្តរជាតិខាងការងារ លើការងារជំនួយបច្ចេកទេស

•  រៀបចំ និងចាត់ចែងរាល់កិច្ចប្រជុំពាក់ព័ន្ធនានា

•  ធ្វើកំណត់ហេតុ និងរបាយការណ៍របស់កិច្ចប្រជុំនានា 

  បំពេញភារកិច្ចផ្សេងៗទៀតតាមការចាត់តាំងរបស់ប្រធានគណៈកម្មការ។