ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

បេសកកម្ម និងភារកិច្ច

 សុក្រ, 23 មិថុនា 2017 16:17  |    Written by MLVT  |  22846 times  |   Print  |   Email

យោងតាមមាត្រា៣៥៧ នៃច្បាប់ស្តីពីការងារ គណៈកម្មការប្រឹក្សាការងារមានបេសកកម្ម និងភារកិច្ចដូច ខាងក្រោម៖

» បេសកកម្ម៖

• សិក្សាស្រាវជ្រាវរាល់បញ្ហាទាក់ទងនឹងការងារ មុខរបបរនៃកម្មករនិយោជិត ប្រាក់ឈ្នួល ការអប់រំវិជ្ជាជីវៈ ចលនាកម្លាំងពលកម្មក្នុងប្រទេស ទេសន្តរប្រវេសន៍

• រៀបចំឱ្យរឹតតែប្រសើរឡើងនូវលក្ខខណ្ឌខាងសម្ភារៈ និងខាងស្មារតីនៃកម្មករនិយោជិត បញ្ហាអនាម័យ និងសន្តិសុខការការងារ។

» ភារកិច្ច៖

• លើកយោបល់ណែនាំអំពីអត្រាបៀវត្សអប្បបរមាដែលត្រូវធានា

• ផ្តល់យោបល់ជាមុន ដើម្បីពង្រីកដែនអនុវត្តអនុសញ្ញារួម ឬក្នុងករណីដែលគ្មានអនុសញ្ញារួមទេ ផ្តល់យោបល់ជាយថាហេតុជាមុន ចំពោះបទបញ្ជានៃលក្ខខណ្ឌមុខរបបរនៅក្នុងវិជ្ជាជីវៈមួយ ឬក្នុងវិស័យសកម្មភាពណាមួយជាក់លាក់។

ឯកសារផ្លូវការ