សារឯកឧត្តមរដ្ឋមន្រ្តី

 ពុធ, 10 កុម្ភៈ 2016 10:19  |    Written by MLVT  |  9250 times  |   Print  |   Email

            សូមស្វាគមន៍ចំពោះការចូលមកទស្សនាគេហទំព័រថ្មីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ! យើងខ្ញុំសង្ឃឹមជឿជាក់ថា គេហទំព័រថ្មីនេះនឹងក្លាយជាបណ្តុំព័ត៌មានដ៏សម្បូរបែបនូវព័ត៌មាន លិខិតបទដ្ឋាន គតិយុត្តជាតិ និងអនុសញ្ញាអន្តរជាតិ និងគោលនយោបាយនិងយុទ្ធសាស្ត្រ ដែលទាក់ទងនឹងវិស័យ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនកម្មករនិយោជិត សហជីព និយោជក អង្គការវិជ្ជាជីវៈ អង្គការជាតិនិងអន្តរជាតិ សិស្ស និស្សិត និងសាធារណជនទូទៅ ក្នុងការបង្កើនចំណេះដឹងបន្ថែម។ ជាងនេះទៅទៀត យើងខ្ញុំជឿជាក់ថា គេហទំព័រថ្មីនេះ នឹងអាចដើរតួជាប្រតិបត្តិករបន្ថែម មួយទៀតក្នុងការជួយលោកអ្នកក្នុងការដោះស្រាយនូវចម្ងល់ ឬបញ្ហានានា ដែលទាក់ទងនឹងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ប្រសិនបើលោកអ្នក មិនអាចស្វែងរកនូវព័ត៌មាននៅលើគេហទំព័រថ្មីរបស់យើងខ្ញុំនេះទេ យើងខ្ញុំសូមអញ្ជើញ លោកអ្នកទំនាក់ទំនងដោយផ្ទាល់តាមរយៈអាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ ដើម្បីយើងខ្ញុំអាចជួយដោះស្រាយបញ្ហារបស់លោកអ្នកបាន។ យើងខ្ញុំសូមអញ្ជើញលោកអ្នក តាមដានសកម្មភាពប្រចាំថ្ងៃរបស់យើងខ្ញុំនៅលើ ទំព័រហ្វេសប៊ុក តាមរយៈតំណរភ្ជាប់ នៅលើទំព័រដើមនៃគេហទំព័ររបស់យើងខ្ញុំ។ យើងខ្ញុំសូមស្វាគមន៍នូវការរួមចំណែក និងមតិយោបល់ដ៏មានតម្លៃរបស់លោកអ្នក ក្នុងការកែលម្អគេហទំព័រ និងសេវារបស់យើងខ្ញុំឱ្យកាន់តែមានភាពសកម្ម និងឆ្លើយតបមានប្រសិទ្ធភាពចំពោះតម្រូវការរបស់លោកអ្នក។
                                                                                                                                                                                                                                                                                                                  សូមអរគុណ!