ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

អំពីក្រសួង

 ពុធ, 10 កុម្ភៈ 2016 15:28  |    Written by MLVT  |  138747 times  |   Print  |   Email

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៤ ក្នុងនីតិកាលទី៣ នៃរដ្ឋសភា ស្របតាមអនុក្រឹត្យលេខ៥២ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសូងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ប៉ុន្តែនៅឆ្នាំ២០១៤ ត្រូវបានរៀបចំធ្វើវិសោធនកម្ម តាមរយៈអនុក្រឹត្យលេខ២៨៣អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ដីពីការរៀបចំ និងការព្រឹត្តទៅរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

 

បេសកកម្ម

ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យខាងលើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានបេសកកម្មចម្បងៗ ដូចជា៖

  • ពង្រឹង និងជំរុញការអនុវត្តច្បាប់ បទប្បញ្ញត្តិ និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ដើម្បីធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងរក្សាបាននូវភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ។
  • ពង្រឹងសុខភាព និងសុវត្ថិភាពការងារនៅនឹងកន្លែងធ្វើការ ការពារទប់ស្កាត់ការប្រើប្រាស់កម្លាំងពលកម្មកុមារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍។
  • ពង្រឹងការអភិវឌ្ឍ និងការអនុវត្តក្របខ័ណ្ឌគុណវុឌ្ឍិកម្ពុជា ស្តង់ដាជាតិសមត្ថភាព កម្មវិធី និងឯកសារសិក្សាផ្អែកលើសមត្ថភាព និងឯកសារធ្វើតេស្តបញ្ជាក់សមត្ថភាព ឱ្យបានទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យមានប្រសិទ្ធភាពខ្ពស់ និងមានការទទួលស្គាល់ជាសាធារណៈកម្រិតជាតិ និងអន្តរជាតិ។
  • ប្រែក្លាយការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យស្របទៅតាមការវិវត្តនៃតម្រូវការក្នុងវិស័យឧស្សាហកម្ម និងសហគមន៍។
  • ពង្រឹងការអនុវត្តគោលការណ៍បណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកបដោយសមធម៌ ដោយយកចិត្តទុកដាក់ជាពិសេសដល់ស្រ្តីភេទ ជនពិការ ជនបាត់បង់ឱកាស ជនមានឱកាសតិចតួចក្នុងសង្គម យុវជនទីទ័លក្រ និងសិស្សដែលបានបោះបង់ការសិក្សា។
  • ផ្តល់សេវាការងារជាមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ដូចជាការផ្គូរផ្គងគ្នារវាងអ្នកស្វែងរកការងារធ្វើ និងកន្លែងការងារទំនេរ ដើម្បីបង្កើនប្រសិទ្ធភាពទីផ្សារការងារ។
  • ប្រមូល វិភាគ និងចងក្រងព័ត៌មានទីផ្សារការងារ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការផ្តល់សេវាការងារប្រកបដោយប្រសិទ្ធភាព ព្រមទាំងផ្តល់ជាប្រភពទិន្នន័យ ដល់អ្នករៀបចំគោលនយោបាយ អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និយោជក និងសាធារណជនទូទៅ។
  • អភិវឌ្ឍគោលនយោបាយ និងបទបញ្ជានានា ដើម្បីរួមចំណែកបង្កើនឱកាសទទួលបានការងារ និងបង្កើតការងារទាំងក្នុងប្រទេស និងក្រៅប្រទេសជូនប្រជាពលរដ្ឋកម្ពុជា។ 
  • ផ្តល់សេវាផ្នែកសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងទាន់ពេលវេលាសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារក្នុងគោលដៅជួយសម្រាលការលំបាកនានា នៅពេលជរាភាព ទុព្វលភាព មរណភាព ហានិភ័យការងារ ឬពេលជួបប្រទះយថាភាពផ្សេងៗទៀត ដូចជាជំងឺ និងមាតុភាពជាដើម។
  • ពង្រឹងសមត្ថភាពស្ថាប័ន បង្កើនប្រសិទ្ធភាពការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋ។
  • ជំរុញ និងលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន (Public-Private Partnership) ដើម្បីធានាបាននូវការផ្គត់ផ្គង់ធនធានហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍវិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ។
  • ពង្រឹងភាពជាដៃគូជាមួយដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ។ 
  • លើកកម្ពស់សមធម៌យេនឌ័រ និងកាត់បន្ថយគម្លាតយេនឌ័រ ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកសារផ្លូវការ