ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោក Jiao Kaihe អនុប្រធាន និងជាលេខាធិការនៃសហភាពសហជីពចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 សុក្រ, 10 វិច្ឆិកា 2017 16:25  |    Written by MLVT  |  2951 times  |   Print  |   Email

រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី អ៊ិត សំហេង បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់នៃសហភាពសហជីពចិន ដឹកនាំដោយ លោក Jiao Kaihe អនុប្រធាន និងជាលេខាធិការនៃសហភាពសហជីពចិន (All-China Federation of Trade Unions) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ពីគ្នាលើកការងារពាក់ព័ន្ធនឹងតួនាទី សហជីពក្នុងការចូលរួមចំណែកអនុវត្តនូវគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ និងសិទ្ធប្រយោជន៍កម្មករនិយោជិត។ ឯកឧត្តមរដ្ឋមន្រ្តីបានសំដែងនូវការ កោតសរសើដល់សហភាពសហជីពចិនដែលមានសមាជិកជាសហជីពមូលដ្ឋានរហូតដល់ ប្រមាណ ២លាន៨សែនសហជីព បានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចចិន។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានស្នើសុំឱ្យសហភាពសហជីពចិន បន្តកិច្ចសហប្រតិបត្តិការកាន់តែជិតស្និតស្និតជាមួយ សហភាពសហព័ន្ធសហជីពជាតិកម្ពុជា ក្នុងការបន្តនូវការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ជួយបណ្តុះបណ្តាលសមត្ថភាពដល់សហជីពកម្ពុជា និងផ្តល់នូវការឧបត្ថម្ភគាំទ្រជាសម្ភារ ឬមធ្យោបាយផ្សេងៗ ដើម្បីបង្កើន និងពង្រឹងប្រសិទ្ធភាពការងាររបស់សហជីពកម្ពុជា។ ជាការឆ្លើយតបសហភាពសហជីពចិនបានសំដែងនូវក្តីរីករាយចំពោះការបន្តកិច្ចសហប្រតិបត្តិការ ជាមួយសហភាពសហព័ន្ធសហជីពជាតិកម្ពុជា ព្រមទាំងទទួលយកនូវសំណូមពររបស់ឯកឧត្តម រដ្ឋមន្រ្តី ហើយសង្ឃឹមថា ឯកឧត្តមរដ្ឋមន្រ្តី នឹងមានឱកាសអញ្ជើញទៅទស្សនកិច្ចនៅស្នាក់ការសហភាពសហជីពចិនក្នុងពេលវេលាសមស្របណាមួយ។

 


ឯកសារផ្លូវការ