ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ឯកឧត្តមបណ្ឌិត អនុញ្ញាតិឱ្យនាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការចូលជួបសម្តែងការគួរសម និងពិភាក្សាការងាររ

 ព្រហស្បតិ៍, 26 តុលា 2017 17:33  |    Written by MLVT  |  2605 times  |   Print  |   Email

នាទីស្តីការក្រសួង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតិអោយ លោកស្រី ខារីន សាលឺណូ (Carin Salerno) នាយក ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពី គម្រោងរួមគ្នា រវាងអង្គការ សហប្រជាជាតិ ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និង ផ្តល់ឱកាសការងារទៅដល់យុវជន ដែលគម្រោងនេះភាគីស្វីសជាអ្នកផ្តល់ហិរញ្ញប្បទាន។ លោកស្រី ខារីន សាលឺណូ(Carin Salerno) នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការបានលើកឡើងថារដ្ឋាភិបាលស្វីស នឹងពង្រីកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនងាយរងគ្រោះនិងក្រីក្រនៅតាមខេត្តផ្សេងៗទៀតនៃប្រទេសកម្ពុជាដើម្បីឲ្យយុវជនទាំងនោះទទួលបាននូវឱកាសការងារសមរម្យនៅក្នុងសង្គម។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលស្វីសដែលបានជួយគាំទ្រដល់ គម្រោង អភិវឌ្ឍន៍ជំនាញដល់យុវជនងាយរងគ្រោះ និងក្រីក្រកម្ពុជានៅខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តព្រះវិហារ ដោយបណ្តុះបណ្តាលលើជំនាញបដិសណ្ឋារកិច្ច ជួលជុលគ្រឿងយន្តកសិកម្ម កែសម្ជស្សនិងជំនាញផ្នែកសំអាងការ។ ថ្មីៗនេះ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ក៏បាន ផ្តល់ហិរញ្ញប្បទានដល់គម្រោងរួមគ្នារវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ ការងារឱកាសការងារយុវជន។

ឯកឧត្តមបណ្ឌិតត អ៊ិត សំហេង បានមានប្រសាសន៍ថាក្រៅពីជួយលើការងារបណ្តុះបណ្តាល រដ្ឋាភិបាលស្វីសតាមរយៈទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសប្រតិបត្តិការបានជួយគាំទ្រចំពោះការអនុវត្តគោលនយោបាយជាតិស្តីពីការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដូច្នេះគម្រោងទំាងអស់នេះ ពិតជាបានផ្តល់វឌ្ឍនៈភាព និងផ្តល់ឱកាសច្រើនទៅដល់ ប្រជាពលរដ្ឋ ពិសេសយុវជនដែលបាត់បង់ឱកាស ដែលរស់នៅតំបន់ដាច់ស្រយាល រឺក៍ខេត្តឆ្ងាយៗអាចទទួល បានឱកាសថ្មី ឡើងវិញ តាមរយៈការអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ»។ ក្នុងជំនួបនេះភាគីទាំងពីរបានសំដែងនូវមោទនភាពចំពោះភាពជាដែគូរ និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ព្រមទាំងបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការនេះកាន់តែជិតស្និតថែមទៀត តាមរយៈ ការចូលរួមរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ក្នុងការចូលរួមជួយដល់ ការផ្តល់ជំនួយបច្ចេកទេស ក្នុងការអនុវត្តនូវគោលនយោបាយជាតិស្តីពីការអប់រំ បណ្តុះ បណ្តាល បច្ចេកទេសវិជ្ជាជីវៈ ការចូលរួមនៅក្នុងគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងការរៀបចំឱ្យមាន យន្តការភាពជាដៃគូររវាងរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូរអភិវឌ្ឍ ដែលជាយន្តការ ដ៏មានសារៈសំខាន់ក្នុងជួយជំរុញដល់ការអនុវត្តប្រកប ដោយជោគជ័យនូវគោលនយោបាយជាតិស្តីពី មុខរបរ និងការងារ គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងគោល នយោបាយអភិវឌ្ឍឧស្សាហកម្ម។

 

ឯកសារផ្លូវការ