ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ឯកឧត្តមបណ្ឌិត​រដ្ឋមន្ត្រី អញ្ជើញ​ទទួលជួប​និង​ផ្តល់អនុសាសន៍ដល់ប្រតិភូយុវជនអាស៊ីអាគ្នេយ​

 ច័ន្ទ, 09 តុលា 2017 15:27  |    Written by MLVT  |  2420 times  |   Print  |   Email

នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ នេះ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ អញ្ជើញទទួលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ដល់ប្រតិភូយុវជនអាស៊ីអាគ្នេយ នៅទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ លើកឡើងថា បន្ទាប់ពីប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ យុវជនអាស៊ីអាគ្នេយ៍ និង ជប៉ុន បានបង្កើតនូវអនុស្សាវរីយ៍ជាច្រើន ដូចជា ចំណងមិត្តភាព សាមគ្គីភាពនិងការយោគយល់គ្នា រវាង យុវជននិងយុវជនអាស៊ាន ពង្រីកចំណេះដឹង និងទស្សនៈវិស័យអន្តរជាតិរបស់យុវជនក្នុងក្របខណ្ឌតំបន់ និងពិភពលោកជាដើម។ ដូចនេះ យុវជនត្រូវតែរក្សាជានិច្ចនូវទំនាក់ទំនងល្អ រវាងគ្នានិងគ្នា ជាពិសេសត្រូវ ប្រកាន់ភ្ជាប់នូវទំនៀមទំលាប់ប្រពៃណីវប្បធម៌របស់ជាតិ។ ឯកឧត្តមបានស្នើឲ្យយុវជនរួមគ្នា ថែរក្សាវប្បធម៌ និងការពារបេតិភណ្ឌជាតិរូបិយ ពិសេសកុំឲ្យមានការរើសអើងជាតិសាសន៍។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ អំពីតួនាទីរបស់យុវជនអាស៊ានកម្ពុជាថា ត្រូវហ៊ាននិយាយពីការពិត នៃសភាពការណ៍នយោបាយនៅកម្ពុជា ដើម្បីឱ្យយុវជននៃបណ្តាប្រទេសផ្សេងទៀតបានដឹងពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ពិសេស ការពារបាននូវសុខដុមនីយកម្មជូនប្រជាជន មានការអភិវឌ្ឍរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ លើសពីនេះកម្ពុជា អាចរក្សាបាន នូវកំណើនសេដ្ឋកិច្ចដ៏ល្អមួយ ដែលធានានូវនិរន្តរភាពសេដ្ឋកិច្ច នឹងបន្តអភិវឌ្ឍន៍ខ្លួនបានយ៉ាងល្អគួរឱ្យកត់សម្គាល់។ លោក ផាន់ សុភា ប្រធានប្រតិភូ នាវាយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៤ បានឲ្យដឹងថា កម្មវិធីនេះមានគោលបំណងសំខាន់ៗដូចជា បង្កើនមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នារវាងយុវជនអាស៊ាន និងយុវជនជប៉ុន លើកកម្ពស់ស្មារតីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពង្រឹងទស្សនទានរបស់យុវជន លើកិច្ចការងារតំបន់ និងពិភពលោក។ តាមរយៈកម្ម វិធីនេះ យុវជននឹងអភិវឌ្ឍន៍ខ្លួនឯង បង្កើតបណ្តាញទំនាក់ទំនងឪពុកម្តាយធម៌ និងពង្រីងភាពជាអ្នកដឹកនាំ ដើម្បីរួមចំណែក កសាង និងអភិវឌ្ឍសង្គមជាតិ។ សូមជម្រាបថា យុវជនចំនួន២៩រូប ត្រូវបានជ្រើសរើសតាមរយៈកម្មវិធីប្រឡងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើជាតំណាងរបស់ប្រទេសកម្ពុជានឹងត្រូវចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និង ជប៉ុនលើកទី៤៤ ឆ្នាំ២០១៧ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៥២ថ្ងៃ ចាប់ពីថ្ងៃ ទី២៣ ខែតុលា រហូតថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ដោយនាវាយុវជនអាស៊ីអាគ្នេយ៍ នឹងចូលចតក្នុង ប្រទេស ចំនួន០៦ គឺប្រទេសជប៉ុន ហ្វីលីពីន វៀតណាម ថៃ សឹង្ហបុរី ឥណ្ឌូនេស៊ី និងប្រទេសកម្ពុជា៕

 


ឯកសារផ្លូវការ