ទីស្តីការក្រសួង៖ ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រម់មុខសញ្ញា អញ្ជេីញជាអធិបតីបេីកវគ្គបណ្តុះបណ្តាលស្តីពី Productivity and Quality Improvement (PQI) " ការពង្រឹងគុណភាព និងផលិតភាពការងារ " វគ្គបណ្តុះបណ្តាលនេះ ជាវេទិការមួយដ៏សំខាន់ និងមានអត្ថន័យ ដេីម្បីចូលរួមចំណែកចែករំលែកនូវបទពិសោធន៍ ចំណេះដឹង និងវិធីសាស្ត្រផ្សេងៗ ក្នុងគោលបំណងជួយអោយសិក្ខាកាមទាំងអស់ ជាអ្នកចុះធ្វេីការអនុវត្តផ្ទាល់នៅតាមបណ្តាក្រុមហ៊ុនសហគ្រាស គ្រឹះស្ថាន ឲ្យចេះពង្រឹងជំនាញចិត្តសាស្ត្រ សង្គម បរិស្ថាន និងការផ្លាស់ប្តូរផ្នត់គំនិត ៕