ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

សិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្ដីពីការអនុម័តលើកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០១៦-២០១៨

 ពុធ, 25 ឧសភា 2016 09:42  |    Written by MLVT  |  2683 times  |   Print  |   Email

នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញជាអធិបតី បេីកសិក្ខាត្រីភាគីថ្នាក់ជាតិ ស្តីពីការអនុម័តលេី កម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៦-២០១៨ និងការពិនិត្យប្រចាំឆ្នាំ២០១៥ នៃការអនុវត្តន៍កម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១១-២០១៥ នៅសណ្ឋាគារភ្នំពេញ ។ គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺសម្រាប់ដៃគូត្រីភាគីក្នុងការត្រួតពិនិត្យ និងព្រមព្រៀងលេីកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ២០១៦-២០១៨ ហេីយក៍ជាការរួមចំណែកក្នុងការពង្រឹងសមត្ថភាពដៃគូ ដេីម្បីអនុវត្ត និងតាមដានការអនុវត្ត ក្នុងការធានានូវតម្លាភាព និងភាពជាម្ចាស់ថ្នាក់ជាតិរបស់កម្មវិធីប្រចាំប្រទេសផងដែរ ៕


ឯកសារផ្លូវការ