ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

កម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៦ វគ្គផ្ដាច់ព្រ័ត្ត

 អាទិត្យ, 01 ឧសភា 2016 18:39  |    Written by MLVT  |  5466 times  |   Print  |   Email

ល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអញ្ជេីញជាអធិបតីក្នុងកម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៦ វគ្គផ្តាច់ព្រ័ត្ត ដែលរៀបចំឡេីងដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងស្ថានីយ៍ទូរទស្សន៍ភីអិនអិន។ គោលបំណងចំបងក្នុងការរៀបចំកម្មវិធីវប្បធម៌ ដែលមានឈ្មោះថា សម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៦នេះឡេីង គឺដេីម្បីបង្កបរិយាកាសសប្បាយរីករាយដល់កម្មករនិយោជិត នៅក្នុងឱកាសនៃទិវាពលកម្មអន្តរជាតិ ដែលជាទិវារំលឹកដល់ការទទួលបានសិទ្ធិសេរីភាព និងការការពារនូវអត្ថប្រយោជន៍កម្មករនិយោជិត ព្រមទាំងជួយអោយពួកគេកាន់តែយល់ច្បាស់ពីតម្លៃអាជីពការងារ ដែលបានរួមចំណែកក្នុងកិច្ចអភិវឌ្ឍវិស័យឧស្សាហកម្ម ផ្នែកវាយនភណ្ឌ កាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជេីង ផ្តល់ឱកាសដល់កម្មករ-កម្មការិនីក្នុងការបញ្ចេញសមត្ថភាព និងទេពកោសល្យដែលខ្លួនមាន រួមទាំងលេីកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងសេរីភាពរបស់កម្មករនិយោជិត ដែលត្រូវបានការពារដោយច្បាប់ស្តីពីការងារ ៕


ឯកសារផ្លូវការ