អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០១៦

 អាទិត្យ, 01 ឧសភា 2016 09:53  |    Written by MLVT  |  889 times  |   Print  |   Email

ទីស្តីការក្រសួង៖ ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញជាអធិបតីក្នុងអង្គមិទ្ទីញអបអរសាទរខួបអនុស្សារីយ៍លេីកទី១៣០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០១៦ ក្រោមប្រធានបទ " លេីកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ និងស្ថិរភាពផលិតកម្ម ដេីម្បីបង្កេីនផលិតភាព និងការងារ "។ ព្រឹត្តិការណ៍ទិវាពលកម្មអន្តរជាតិ១ឧសភា ត្រូវបានប្រារព្វជារៀងរាល់ឆ្នាំ។ ឆ្នាំនេះរាជរដ្ឋាភិបាល ក៍បានចេញសារាចរណែនាំ និងសារលិខិត ដេីម្បីបំផុសលេីកទឹកចិត្តគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រោងចក្រ សហគ្រាស នានា ត្រៀមរៀបចំកម្មវិធីសំណេះសំណាលជាមួយកម្មករនិយោជិត កម្មវិធីកំសាន្តសប្បាយ ពិធីជប់លៀង រាំកំសាន្ត រៀបចំដំណេីរទេសចរណ៍ រៀបចំឲ្យកម្មករ កម្មការិនី សម្រាកលំហែ ។ល។ ដែលនាំមកនូវបរិយាកាសសាមគ្គីភាព ភារតភាពក្នុងសង្គម។