ឯកឧត្តម ពេជ សោភ័ន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ Mr. Manfred Brander ប្រធានក្រុមហ៊ុន Bit Group GmbH

 ពុធ, 20 មេសា 2016 10:11  |    Written by MLVT  |  834 times  |   Print  |   Email

ទីស្តីការក្រសួង ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ Mr Manfred Brandner ប្រធានក្រុមហ៊ុន Bit Group GmbH ដេីម្បីពិនិត្យមេីលលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលេីវិស័យការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ គូសបញ្ជាក់ថា ក្រុមហ៊ុន Bit Group ជាក្រុមហ៊ុនឯកជនដ៍ធំមួយផ្តល់ការអប់រំ បណ្តុះបណ្តាល ដែលត្រូវបានបង្កេីតឡេីងនៅក្នុងឆ្នាំ ១៩៨៦នៅក្នុងប្រទេសអូទ្រីស ហេីយបច្ចុប្បន្នមានបុគ្គលិកច្រេីនជាង ៦៥០នាក់ ដែលមានក្រុមហ៊ុនប្រតិបត្តិការចំនួន ២១ ស្ថិតនៅ ១១ប្រទេស ។ Bit group មានអ្នកជំនាញ គ្រូបណ្តុះបណ្តាល និងអ្នកពិគ្រោះយោបល់ប្រមាណជាង៨០០នាក់ នៅក្នុងការអនុវត្តដំណោះស្រាយនៅទូទាំងពិភពលោក ៕