ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ទទួលពិភាក្សាការងារ ជាមួយគណៈប្រតិភូទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការប្រទេសស្វីស

 ពុធ, 23 មីនា 2016 10:17  |    Written by MLVT  |  777 times  |   Print  |   Email

ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល ទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តការនៃប្រទេសស្វីស(SDC) និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM) ដឹកនាំដោយលោក Simon Junker ប្រធានកម្មវិធី និងជាទីប្រឹក្សាតំបន់នៃSDC និងលោកវេជ្ជបណ្ឌិត Leul Ayalew Meknnen ប្រធានបេសកម្មនៃIOM ដេីម្បីជម្រាបជូនលម្អិត និងសុំការអនុញ្ញាតធ្វេីកិច្ចសហប្រតិបត្តការរយៈពេលវែង អំពីគម្រោងផ្តួចផ្តេីម ស្តីពីកាត់បន្ថយភាពក្រីក្រតាមរយៈការលេីកកម្ពស់វិជ្ជាជីវៈ ការអភិវឌ្ឍជំនាញទន់ និងការបង្កេីនចំណេះដឹងដេីម្បីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងស្របច្បាប់ ៕