ក្រុមហ៊ុន SEATEL បានប្រគល់ប្រាក់សំណង ធានារ៉ាប់រងគ្រោះថ្នាក់អាយុជីវិតចំនួន ៣ម៉ឺនដុល្លារ ដល់ឪពុកម្ដាយ លោក ពេជ្រ ដែលជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត

 អង្គារ, 22 មីនា 2016 12:34  |    Written by MLVT  |  644 times  |   Print  |   Email

 នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦  ក្រសួងការងារ អគ្គនាយកក្រុមហ៊ុន SEATEL បានប្រគល់ប្រាក់សំ​ណងធានារ៉ាប់រងគ្រោះថ្នាក់អាយុជីវិតចំនួន ៣ម៉ឺនដុល្លារ ជូនដល់ឳពុកម្តាយ លោក ពេជ្រ ដែលជួបគ្រោះ​ថ្នាក់ចរាចរណ៍បាត់បង់ជីវិតកាលពីថ្ងៃទី១មករាឆ្នាំ២០១៦កន្លងទៅ។ លោកងុយ រិទ្ធតំណាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា SEATELគឺជាក្រុមហ៊ុនធំដែលមានទំនួលខុសត្រូវខ្ពស់។ នៅក្នុងហេតុការណ៍លើកនេះ ក្រុមហ៊ុនបានយកសកម្មភាពជាក់ស្តែងមកបង្ហាញឱ្យឃើញពីជំហរបស់ខ្លួន ដោយបានបំពេញនូវការងារធានាអំពីសិទ្ធិ និងផលប្រយោជន៍របស់បុគ្គលិកជនជាតិខ្មែរ និងបរទេសបានយ៉ាងល្អ នេះគឺជាទង្វើគួរឱ្យកោតសរសើរ។ ទន្ទឹមនឹងនេះ លោកក៏សង្ឃឹមថាបុគ្គលិករបស់ក្រុមហ៊ុន SEATEL កាន់តែខិតខំបំពេញការងារ ដើម្បីតបស្នងដល់ក្រុមហ៊ុន ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍របស់កម្ពុជា។ លោក Han Hanchou បានថ្លែងប្រាប់បន្តទៀតថា៖ បុគ្គលិកគឺជាធនធានដ៏មានតម្លៃរបស់ក្រុមហ៊ុន ដូច្នេះ ក្រុមហ៊ុននឹងខិតខំអស់ពីសមត្ថភាពដើម្បីបង្កើតនូវបរិយាកាសការងារមួយមានលក្ខណៈកាន់តែល្អប្រសើរជូនដល់បុគ្គលិក។ ស្របពេលនេះដែរ ក៏សង្ឃឹមថាបុគ្គលិកទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់អំពីសុវត្ថិភាពផ្ទាល់ខ្លួន ស្រឡាញ់អាយុជីវិត ជៀសវាងគ្រោះថ្នាក់ប្រការណាមួយកើតឡើង។ ក្រុមហ៊ុន SEATEL និងបុគ្គលិកទាំងអស់នឹងខិតខំដើម្បីការរីកចំរើនទាំងអស់គ្នា ជាពិសេសគឺចូលរួមចំណែកដើម្បីធ្វើឱ្យវិស័យទូរគមនាគមន៍ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានការរីកចំរើន។