ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

របៀបចុះឈ្មោះប្រើប្រាស់ប្រព័ន្ធទិន្នន័យរួម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

កម្ពុជាចូលរួមសនិ្នសិទលើកទី៦ ស្តីពីសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ នៃប្រទេសសិង្ហបុរី

 Tuesday, 17 November 2020 20:51  |    Written by MLVT  |  763 times  |   Print  |   Email

(ភ្នំពេញ)៖ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាទីប្រឹក្សានៃមជ្ឈមណ្ឌលថ្នាក់តំបន់ដើម្បីអនាគតនៃការងារ បានដឹកនំាអង្គភាពពាក់ព័ន្ធ ចូលរួមសនិ្នសិទលើកទី៦ ស្តីពីសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ នៃប្រទេសសិង្ហបុរី រៀបចំដោយក្រុមប្រឹក្សាសុខភាពនិងសុវត្ថិភាពនៅកន្លែងធ្វើការ នៃប្រទេសសិង្ហបុរី ក្រសួងហត្ថពលកម្ម និងដៃគូត្រីភាគីផ្សេងទៀត មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ។

 

ប្រធានបទពិភាក្សាក្នុងសន្និសិទនេះ គឺជាបទពិសោធន៍ និងចំណេះដឹងដែលមានគុណតម្លៃបន្ថែសម្រាប់ការអភិវឌ្ឍវិស័យការងារ ជាពិសេសផ្នែកសុវត្ថិភាព និងសុខភាព ការងារនៅកម្ពុជា នៅក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ នេះ។

 

 

សន្និសិទនេះមាន មានការចូលរួមពីវាគ្មិនល្បីៗចំនួនជាង៣០រូបមកពីជុំវិញពិភពលោក ដែលនឹងពិភាក្សា និងចែករំលែកបញ្ហាពាក់ព័ន្ធនឹងការពឹងផ្អែកគ្នាទៅវិញទៅមកនៃធុរកិច្ច និងកម្មករនិយោជិតរបស់ខ្លួន និងថាតើអ្នកគ្រប់គ្រងធុរកិច្ចអាចបង្កើតវប្បធម៌ធុរកិច្ចប្រកបដោយចីរភាព, ផលប៉ះពាល់នៃប្រព័ន្ធឌីជីថល, សុខភាពផ្លូវចិត្ត, ការផ្លាស់ប្តូរនៅកន្លែងធ្វើការ និងអនាគតនៃការងារ ក្នុងបរិបទផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើការងារ សុខភាព និងសុវត្ថិភាពនៃកម្មករនិយោជិត៕