ឯកឧត្តមបណ្ឌិត អុិត សំហេង ដឹកនាំគណប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឪពុកបង្កើតរបស់ ឯកឧត្តម សេង​ សក្តា ដែលទទួលមរណភាព ក្នុងជន្មាយុ៧៧ឆ្នាំ

 Wednesday, 28 October 2020 17:06  |    Written by MLVT  |  473 times  |   Print  |   Email

(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឧបាសក សេង​ សាម៉ន​ ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម សេង​ សក្តា ដែលបានទទួលមរណភាព នាថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០១:២១នាទីព្រឹក​ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយជរាពាធ។ 

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះ អាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់ ឧបាសក សេង​ សាម៉ន​ ដែលនេះជាការបាត់បង់ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ ដែលបានលាចាកលោក លាចាកពីក្រុមគ្រួសារ ព្រមទាំងលាចាកពីយើងទាំងអស់គ្នា។

ឯកឧត្តម បណ្ឌិត អុិត សំហេង និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមលំឱនកាយឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក សេង​ សាម៉ន សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕