ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្តី អុិត សំហេង ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)​ លេីកទី១​ អាណត្តិទី១

 Monday, 31 August 2020 12:30  |    Written by MLVT  |  133 times  |   Print  |   Email

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) លេីកទី១​ អាណត្តិទី១​ តាមរបៀបវារៈដូចខាងក្រោម÷

១-ការពិនិត្យនិងអនុម័តលេី:

-សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ​ និងការប្រព្រឹត្តទៅនៃបេឡាជាតិសន្តិសុខសង្គម

-សេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងនៃបេឡាជាតិសន្តិសុខសង្គម

២-ការពិនិត្យ​ និងអនុម័តលេីសេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ​ និងនីតិវិធីនៃការប្រជុំក្រមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម

៣-បញ្ហាផ្សេងៗ

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសេីរ​ និងអរគុណដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់​ ដែលបានខិតខំរៀបចំនូវសេចក្តីព្រាងឯកសារទាំងនេះឡេីង​ ដេីម្បីដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាភិបាលពិនិត្យ​ និងពិភាក្សានាពេលនេះ។

អង្គប្រជុំបានពិនិត្យ​ និងផ្តល់យោបល់លេីរបៀបវារៈនីមួយៗ​ ដោយអនុលោមតាមច្បាប់​ និងបទដ្ឋានគតិយុត្តិដែលមានជាធរមាន​ ដេីម្បីធ្វេីយ៉ាងណាឲ្យលិខិតបទដ្ឋានទាំងនេះអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនេះដែរ ឯកឧត្តមប្រធាន​ ក៏បានស្នេីដល់សមាជិកក្រុមប្រឹក្សាភិបាល​ ត្រូវបន្តសិក្សាស្រាវជ្រាវ​ និងរៀបចំលិខិតបទដ្ឋានបន្ថែមទៀត​ឲ្យបានគ្រប់ជ្រុងជ្រោយ​ ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម​ និងរៀបចំយន្តការអនុវត្តតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល​ សំដៅធានាបាននូវសុខុមាលភាព​ និងជីវភាពរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព៕