ក្រុមហ៊ុន កូកា-កូឡា និង GMAC ឧបត្ថម្ភភេសជ្ជៈ និងទឹកបរិសុទ្ធ ដល់ក្រុមការងាររៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹងជំនាញទន់

 Monday, 08 June 2020 16:45  |    Written by MLVT  |  282 times  |   Print  |   Email

 (ភ្នំពេញ)៖ ភេសជ្ជៈចំនួន១០០កេស រួមនិងទឹកបរិសុទ្ធដាសានី ឧបត្ថម្ភដោយក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) Cambodia Beverage Company Limited និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ផ្តល់ជូនដល់ក្រុមការងាររៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹងជំនាញទន់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ 

ពិធីប្រគល់ និងទទួលភេសជ្ជៈ និងទឹកបរិសុទ្ធនេះ ធ្វើនៅអគាររបស់ទីភ្នាក់ងារជាតិ មុខរបរ និងការងារ(NEA) នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ដោយមានការចូលរួមពី ឯកឧត្តម អ៉ិន ខេមរា អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ខេន លូ អគ្គលេខាធិការ នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) និងលោក រស់ សោភា នាយកផ្នែកច្បាប់ និងកិច្ចការសារធារណៈ នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)ប្រចាំប្រទេសកម្ពុជា ។

គួរបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹងជំនាញទន់ ដល់កម្មករនិយោជិតនេះ គឺដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារ បង្កើនសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការផង និងត្រៀមខ្លួនសម្រាប់ការងារថ្មីផង ខណៈពេលឧស្សាហកម្មត្រឡប់មកភាពដើមវិញ៕