សភាអនុម័តទាំងស្រុងលេីសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាមួយចំនួន នៃច្បាប់ស្តីពីសហជីព

 Tuesday, 26 November 2019 14:39  |    Written by MLVT  |  305 times  |   Print  |   Email

នៅវិមានរដ្ឋសភាជាតិ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ ដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពីសហជីពដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។ 

នៅក្នុងសម័យប្រជុំនោះដែរ សមាជិកសភាទាំងមូលបានអនុម័តទាំងស្រុង លេីសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាមួយចំនួន នៃច្បាប់ស្តីពីសហជីព ដោយអនុម័ត១០៧ លើ១០៧សំលេង។