Print this page

ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំពិធីហូបអំបុកខ្មែរ “ការពារ ជាតិ សាសនា ព្រះមហាក្សត្រ”

 Saturday, 09 November 2019 11:53  |    Written by MLVT  |  3026 times

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីហូបអំបុកខ្មែរ “ការពារ ជាតិ សាសនា ព្រះមហាក្សត្រ” នាព្រឹកថ្ងៃទី៩វិច្ឆិកានេះ ដើម្បីបង្ហាញពីការរួបរួមសាមគ្គីជាកម្លាំង ការពារជាតិ សាសនា ព្រះមហាក្សត្រ និងជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍជាតិ។ ៩វិច្ឆិកា គឺជាថ្ងៃដែលប្រទេសយើង ប្រារព្ធពិធីបុណ្យឯករាជ្យជាតិ និងជាថ្ងៃបុណ្យកំណើត នៃកងយោធពលខេមរភូមិន្ទ។

ប្រជារាស្រ្តខ្មែរទូទាំងនគររួបរួមសាមគ្គីគទ្ររាល់វិធានការផ្លូវច្បាប់ទាំងអស់របស់រាជរដ្ឋាភិបាលប្រឆាំងដាច់ខាតនូវទង្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ រដ្ឋប្រហារដូររបបរាជានិយម និងរដ្ឋប្រហារទំលាក់រាជរដ្ឋាភិបាលស្របច្បាប់ពីសំណាក់មេចលនាឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី និងគូកន។ ៩វិច្ឆិកាប្រជារាស្រ្តខ្មែរសូមចូលរួមអបអរសាទរប្រារព្វទិវាឯករាជ្យជាតិខ្មែរ និងចូលរួមពិធីទទួលទានអំបុកខ្មែរ ដើម្បីថែរក្សាការពារជាតិ សាសនា ព្រះមហាក្សត្រឱ្យបានឋិរឋេរគង់វង់ជាដាច់ខាត។ ដូច្នះ ស្មារតី៩វិច្ឆិកា គឺ ការពារជាតិ សាសនា ព្រះមហាក្សត្ររបស់យើង។

ម្យ៉ាងវិញទៀត ការរៀបចំពិធីនេះ ក៏មានគោលបំណងក្រើនរំលឹក ការយល់ដឹងអំពីប្រវត្តិ និងសកម្មភាពអកអំបុក ដើម្បីចូលរួមថែរក្សាកេរ្តិ៍ដំណែលដូនតា ដែលបានបន្សល់ទុកឱ្យបានគង់វង្សល្អ ដល់កូនចៅជំនាន់ក្រោយបានស្គាល់ បានឃើញ និងបានដឹងគ្រប់ៗគ្នាផងដែរ៕