Print this page

បេក្ខជន-បេក្ខនារី​សម្រស់​ឯក​វាយនភណ្ឌ​ឆ្នាំ​២០១៩ ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់ការងារនិងចំណេះដឹងទូទៅ

 Saturday, 27 April 2019 19:59  |    Written by MLVT  |  311 times

ទីស្ដីការក្រសួង៖ នាល្ងាចថ្ងៃទី២៧ ខែមេសា​ ឆ្នាំ២០១៩ ឯកឧត្តម​ ងុយ​ រិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានអនុគណៈកម្មការរដ្ឋបាល ពិធីការ​ សណ្ដាប់ធ្នាប់ និងទំនាក់ទំនងសាធារណៈនៃគណៈកម្មការរៀបចំកម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៩ បានអញ្ជេីញបេីកវគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់ការងារ និងចំណេះដឹងទូទៅមួយចំនួនពាក់ព័ន្ធនឹងវិស័យការងារ ជូនដល់បេក្ខជនទាំង២០រូប នៃកម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៩។

កម្មវិធីសម្រស់ឯក​វាយនភណ្ឌ​ឆ្នាំ២០១៩ ត្រូវបានរៀបចំឡេីងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី​ និងសហការរៀបចំពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ ជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងអង្គការសហជីព។ វគ្គផ្ដាច់ព្រ័ត្រនឹងត្រូវរៀបចំនៅថ្ងៃពុធ ទី០១ ខែឧសភា​ ឆ្នាំ២០១៩ ចាប់ពីម៉ោង៤រសៀលតទៅ នៅស្ថានីយទូរទស្សន៍បាយ័នស្ទឹងមានជ័យ។ សូមចូលរួមទស្សនាដោយសេរី​ និងទស្សន៍ទាយថាតេី​បេក្ខជន​ ឬបេក្ខនារីរូបណានឹងលេីកពានឆ្នាំ២០១៩នេះ៕