ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ទិដ្ឋភាពទូទៅនៃដំណើរការចាក់វ៉ាក់សាំងកាពារជំងឺកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី២ ជូនបងប្អូនកម្មករនិយោជិត នៅថ្ងៃទី២៦ ខែមេសានេះ

 ច័ន្ទ, 26 មេសា 2021 16:35  |    Written by MLVT  |  2840 times  |   Print  |   Email

(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បងប្អូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនានាបានចាប់ផ្ដើមទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩(ស៊ីណូវ៉ាក់) ដូសទី២ ជាបន្តទៀតតាមផែន ការដែលបានគ្រោងទុក នៅតាមមណ្ឌលចាក់វ៉ាក់សាំងចំនួន ៣ទីតាំង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន សួនឧស្សាហកម្មកាណាឌីយ៉ា សួនឧស្សាហកម្មវឌ្ឍនៈ១ និងតំបន់រោងចក្រអាយ អេស អាយ( ISI ) ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យុទ្ធនាការចាក់វ៉ាក់សាំងនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ សំដៅធានាឱ្យបាននូវសុខភាពសារធារណៈ សុខុមាលភាព សុវត្ថិភាព និងការពារអាយុជីវិត មន្ត្រីរាជការ សហជីព និយោជក និងបងប្អូនកម្មករនិយោជិតទាំងអស់គ្នា។ ដំណើរការនៃការផ្តល់វ៉ាក់សាំងកូវីដ-១៩ ដូសទី២នេះ បានប្រពឹត្តិទៅដោយរលូន ប្រកបដោយស្មារតីអនុគ្រោះកម្រិតខ្ពស់ ធានារក្សាឱ្យបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាព ជាពិសេសការរក្សានូវគម្លាតសង្គម និងស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងម៉ត់ចត់។ 

ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងបង្ការនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់ដែលត្រូវចាក់វ៉ាក់សាំង (ស៊ីណូវ៉ាក់) ដូសទី២ ខុសពីទីតាំងដើម សូមចូលរួមសហការ ស្នើសុំលេខរៀងចាក់វ៉ាក់សាំងតាមកម្មវិធី https://vaccination.mlvt.gov.kh ជាមុន ។ ក្នុងករណីមានចម្ងល់បន្ថែម សូមទំនាក់ទំនងតាមក្រុមតេលេក្រាម https://t.me/workervaccination ។

ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្ដេចនាយករដ្ឋមន្ត្រី ដែលបានផ្ដល់វ៉ាក់សាំងកូវីដ១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងចាត់ចូលជាក្រុមអាទិភាព ជាពិសេសបងប្អូនកម្មករនិយោជិតដែលជាគោលដៅងាយរងគ្រោះ ងាយឆ្លង និងងាយចម្លងជម្ងឺកូវីដ១៩។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏សូមថ្លែងអំណរគុណចំពោះក្រសួងសុខាភិបាល សមាគមរោងចក្រកាន់ដេរ( GMAC) ម្ចាស់តំបន់សេដ្ឋកិច្ច សួនឧស្សាហកម្មក្រុមគ្រូពេទ្យការងារ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានដឹកនាំ ប្រតិបត្តិការ និងចូលរួមក្នុងយុទ្ធនាការនេះប្រកបដោយសា្មរតីទទួលខុសត្រូវ និងឆន្ទៈខ្ពស់ ៕


ឯកសារផ្លូវការ