សិក្ខាសាលាស្តីពី ការរៀបចំផែនការយុទ្ធសាស្រ្តថិវកា និងផែនការសកម្មភាពក្រសួងដំណាក់កាលទី៣ (MAP3)

 សុក្រ, 05 ឧសភា 2017 11:42  |    Written by MLVT  |  410 times  |   Print  |   Email

នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ ខេត្តព្រះសីហនុ នៅសណ្ឋាគារOC Boutique Hotel ឯកឧត្តម ចាប ឬទ្ធី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកែទម្រង់ហិរញ្ញវត្ថុក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអគ្គលេខាធិការដ្ឋានកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាស្តីពី ការរៀបចំផែនការយុទ្ធសាស្រ្តថិវកា និងផែនការសកម្មភាពក្រសួងដំណាក់កាលទី៣ (MAP3) ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី០៥-០៦ ខែឧសភា ឆ្នាំ២០១៧។ ដែលមានសមាសភាពអញ្ជើញចូលរួមមានថ្នាក់ដឹកនាំក្រសួង, តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អង្គភាពថវិកា,មន្ទីរកប, វិទ្យាស្ថាន,មជ្ឈមណ្ឌល,សាលាបណ្តុះបណ្តាលរាជធានីខេត្ត និងអង្គភាពក្រោមឱវាទក្រសួងសរុប ១៤០ នាក់។ គោលបំណងសិក្ខាសាលាខាងលើនេះ គឺដើម្បីផ្សព្វផ្សាយទូលំទូលាយក្នុងគោលដៅបង្កើនការយល់ដឹង ការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីគ្រប់អង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងលើកកម្ពស់សមត្ថភាពនៅគ្រប់កម្រិត ទាំងកម្រិតថ្នាក់ដឹកនាំ និងកម្រិតមន្រ្តីជំនាញ។