កម្មវិធីប្រឡងជ្រើសរើសសម្រស់ឯកវាយនភណ្ឌឆ្នាំប្រចាំ២០១៧ វគ្គផ្តាច់ព្រាត់ដែលធ្វេីឡេីងនៅស្ថានីយ៍ទូរទស្សន៍ETVស្ទឹងមានជ័យ

 អង្គារ, 02 ឧសភា 2017 07:07  |    Written by MLVT  |  115 times  |   Print  |   Email

នាល្ងាចថ្ងៃទី១ខែឧសភាឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីប្រឡងជ្រើសរើសសម្រស់ឯកវាយនភណ្ឌឆ្នាំប្រចាំ២០១៧ វគ្គផ្តាច់ព្រាត់ដែលធ្វេីឡេីងនៅស្ថានីយ៍ទូរទស្សន៍ETVស្ទឹងមានជ័យ។ ស្ថិតក្នុងបរិយាកាសដ៏សែនមនោរម្យ និងសប្បាយរីករាយនេះ ឯកឧត្តមបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមការងារដែលបានរួមសហការយ៉ាងជិតស្និតជាមួយដៃគូពាក់ព័ន្ធនានា ដើម្បីរៀបចំបង្កើតកម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៧នាខណៈពេលនេះ ហើយថ្ងៃនេះ កម្មវិធីសម្រស់ឯកវាយនភណ្ឌបានឈានមកដល់វគ្គផ្តាច់ព្រាត់ ដោយមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍បាយ័ន និងស្ថានីយទូរទស្សន៍ETV។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍អោយដឹងថា ការរៀបចំកម្មវិធីសម្រស់ឯកវាយនភណ្ឌនេះ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយយើងបានរៀបចំកម្មវិធីសម្រស់ឯកវាយនភណ្ឌចំនួន២លើករួចមកហើយ គឺនៅឆ្នាំ២០១៥ និង ២០១៦ ដោយទទួលបានជោគជ័យ និងការគាំទ្រយ៉ាងពេញទំហឹងពីសារធារណជន ជាពិសេសពីសំណាក់បងប្អូនកម្មករកម្មការិនីរបស់យើង។ ឆ្នាំនេះ គឺជាលើកទី៣ហើយ ដែលយើងបានរៀបចំកម្មវិធីសម្រស់ឯក វាយនភណ្ឌ ហើយឆ្នាំនេះកម្មវិធីមានលក្ខណៈទូលំទូលាយជាងមុន ដោយមានការចូលរួមពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន អង្គការសហជីព និងដៃគូពាក់ព័ន្ធនានា សំដៅបង្កើតនូវបរិយាកាសសប្បាយរីករាយជូនបងប្អូនកម្មករកម្មការិនីដែលកំពុងបម្រើការងារក្នុងឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា និងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត ស្របពេលគ្នាជាមួយឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣១ ទិវាពលកម្មអន្តរជាតិ១ឧសភាឆ្នាំ២០១៧ក្រោមប្រធានបទ “ដើម្បីសន្តិភាព ការងារ មុខរបរ និងអភិវឌ្ឍន៍”។ ឯកឧត្តមបណ្ឌិតថ្លែងនាឱកាសនេះផងដែរថា តាមរយៈកម្មវិធីនេះ ក្មួយៗកម្មករ កម្មការិនី របស់យើងនឹងកាន់តែស្រឡាញ់ និងមានមោទនភាពចំពោះការងារដែល ខ្លួនកំពុងតែធ្វើ សំដៅចូលរួមធ្វើឱ្យកាន់តែប្រសើរនូវសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ហើយឯកឧត្តមបណ្ឌិតក៏បានកោតសសេីរចំពោះបេក្ខជនទាំងនោះថាក្មួយៗកម្មករ កម្មការិនីផងដែរ ដែលពួកគេមិនត្រឹមតែមានរូបសម្ផស្សស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានចំណេះដឹងពីច្បាប់ពាក់ព័ន្ធវិស័យការងារនិងសន្តិសុខសង្គម ព្រមទាំងមានសមត្ថភាពសិល្បៈផ្សេងៗទៀតផង។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក៏បាន ចូលរួមអបអរសារទរ និងមានមោទនភាពខ្ពស់ចំពោះក្មួយៗ ជាបេក្ខជន និងបេក្ខនារីទាំង២៤នាក់ ដែលបានឆ្លងមកវគ្គផ្តាច់ព្រាត់នៃការប្រគួតសម្រស់ឯកប្រចាំឆ្នាំ២០១៧ ហើយឯកឧត្តមបានបន្តថា បើទោះបីជាក្មួយៗទទួលបានជ័យលាភី ឫមិនទទួលបានជ័យលាភីក្តី ក្មួយៗត្រូវមានមោទនភាពលើកខ្លួនឯង ព្រោះក្មួយៗមានភាពក្លាហានក្នុងការបញ្ចេញទេពកោសល្យ និងចំណេះដឹងដែលខ្លួនមានលើវេទិការដ៏ធំប្រចាំឆ្នាំ ជាពិសេសក្មួយៗជាបានចូលរួមចំណែកសំខាន់ក្នុងការលើកស្ទួយសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិតក្នុងវិស័យនេះ ដោយបានចូលរួមបំផុសឱ្បកម្មករនិយោជិតរបស់យេីងបានស្គាល់តម្លៃនៃការងាររបស់ខ្លួនកម្មករ កាន់តែស្រឡាញ់ការងារខ្លួនសំដៅបង្កើនផលិតភាពការងារ និងទំនាក់ទំនងកាន់តែល្អជាមួយថៅកែ និងគោរពច្បាប់ស្តីពីការងារទាំងអស់គ្នា។លេីសពីនេះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបន្តរៀបចំកម្មវិធីសម្រស់ឯកវាយនភណ្ឌនេះនៅឆ្នាំក្រោយៗទៀត ហើយឯកឧតទមសង្ឃឹមជឿជាក់យ៉ាងមុតមាំថាក្មួយៗ នឹងបន្តចូលរួម និងគាំទ្រកម្មវិធីនេះឱ្យកាន់តែមានភាពអធិក អធមថែមទៀត។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិតបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងក្រុមការងាររៀបចំកម្មវិធីនេះទាំងអស់រួមមាន សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ស្ថានីយទូរទស្សន៍ ETV អង្គការសហជីព និងដៃគូពាក់ព័ន្ធនានា រួមទាំងក្មួយៗកម្មករ កម្មការិនីទាំងអស់ ដែលបានសហការរៀបចំ និងចូលរួម ធ្វើឱ្យកម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៧នេះ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ ព្រមជាមួយបរិយាកាសសប្បាយរីករាយនាឱកាសអបអរសាទរខួអនុស្សាវរីយ៍លើកទី១៣១ ទិវាពលកម្មអន្តរជាតិ១ឧសភាឆ្នាំ២០១៧។

បេក្ខនារី -លេខ១ ប៉ូ ស្រីញ៉ុល Yi Da Manufacturer ខេត្តកណ្តាល

-លេខ២ អ៊ឹង មិក ហុងដូ ខេត្តព្រះសីហនុ

-លេខ៣ ឆាយ សុនេត្រា ហ៊ីរ៉ូតា ខេត្តកំពង់ស្ពី

-ញញឹមស្រស់ ទៀន សុនីតា Man-OU ខេត្តព្រះសីហនុ

-ទំនាក់ទំនងល្អ ព្រំ ស៊ីសុវត្ថា ឌី ខេ អ៊ីន ខេត្តស្វាយរៀង

បេក្ខជន -លេខ១ ឃួន ពិសី អូជីតិច ហាតា ខេត្តព្រះសីហនុ

-លេខ២ អឿន មីដា MAX VIEW TEXTILES រាជធានីភ្នំពេញ

-លេខ៣ លី ណាគីម YEIJER ខេត្តស្វាយរៀង -ញញឹមស្រស់ ឈឹម សុវណ្ណគង្គា តំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ

-ទំនាក់ទំនងល្អ ម៉ាល់ ម៉េងលី HEIKO ASIA រាជធានីភ្នំពេញ