ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ជំនួបពិភាក្សាការងារជាមួយប្រតិភូមកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញចុះមកធ្វើការសិក្សាបឋមស្ដីពីរដ្ឋាភិបាលអេឡិចត្រូនិច (e-Government)

 អង្គារ, 27 ធ្នូ 2016 12:41  |    Written by MLVT  |  2456 times  |   Print  |   Email

នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ លោកជំទាវ សៅ ស្រីពៅ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូមកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញចុះមកធ្វើការសិក្សាបឋមស្ដីពីរដ្ឋាភិបាលអេឡិចត្រូនិច(e-Government)នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់កិច្ចការរដ្ឋបាលក្នុងជួររដ្ឋាភិបាល និងដើម្បីផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ និងវិស័យឯកជន ដើម្បីបង្កើនប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធនៃការគ្រប់គ្រង និងការផ្ដល់សេវាប្រកបដោយប្រសិទ្ធភាព តម្លាភាព និងប្រសិទ្ធផល។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋឬអ្នកប្រើប្រាស់រដ្ឋាភិបាលអេឡិចត្រូនិច(e-Government)មិនចាំបាច់ចំណាយពេលវេលាក្នុងការស្វែងរកព័ត៌មានដែលពាក់ព័ន្ធនៅក្រសួង/ស្ថាប័នផ្សេងៗនោះទេ ដោយគ្រាន់តែប្រើប្រាស់រដ្ឋាភិបាលអេឡិចត្រូនិចតែប៉ុណ្ណោះ ។


ឯកសារផ្លូវការ