ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហការជាយុទ្ធសាស្ត្រ

 ច័ន្ទ, 26 ធ្នូ 2016 17:53  |    Written by MLVT  |  734 times  |   Print  |   Email

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Han Hanchou ប្រធានក្រុមហ៊ុន South East Asia Telecom (Cambodia) Co, LTD បានចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុន លើកិច្ចសហការជាយុទ្ធសាស្ត្រ នៅទីស្តីការ ក្រសួង នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នំា២០១៦។ ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការតាមស្មារតីនៃអនុស្សរណៈនេះ រួមមាន៖

-ការរៀបចំបំពាក់នូវសំភារៈ និងឧបករណ៍សម្រាប់ដំណើរការ Call Center មួយ ដើម្បី សាធារណជន ក៏ដូចជានិយោជក កម្មករនិយោជិត និងយុវជនទំនាក់ទំនងសួរព័ត៌មានដោយឥតគិតថ្លៃ (Hotline) ពាក់ព័ន្ធនឹង វិវាទការងារ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត កូដកម្ម បេឡាជាតិរបបសន្តិសុខសង្គម (បសស) ព័ត៌មានទីផ្សារការងារ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងទេសន្តប្រវេសន៍ការងារ ។ល។

-រៀបចំផ្ទាំង (LED Bulletin Board) ផ្សាយព័ត៌មានស្ថិតិប្រចាំថ្ងៃ ពាក់ព័ន្ធនឹងវិស័យការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ

-ផ្តល់សេវាInternet អត់គិតថ្លៃ (FREE WIFI) នៅក្នុងបរិវេណទីស្តីការក្រសួង

-ភាគីទាំងពីរនឹងពិនិត្យមើលទៅផ្នែកផ្សេងទៀតដែលចាំបាច់ ដើម្បីសហការគ្នាលើការប្រើប្រាស់នូវបច្ចេកវិទ្យាដែលក្រុមហ៊ុនស៊ីតែលដែល អាចជួយក្រសួងលើការផ្តល់សេវាសាធារណៈតាមប្រព័ន្ធបច្ចេកវិទ្យាថែមទៀត។