ពិធីប្រកាសផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ នូវគោលការណ៍ណែនាំ លើប្រកាសលេខ១៩៤ ស្តីពីលក្ខខណ្ឌការងារ វិធានអនាម័យ និងសន្តិសុខការងារ នៃ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន ផ្នែកសេវាកម្សាន្ត

 សុក្រ, 23 ធ្នូ 2016 17:31  |    Written by MLVT  |  318 times  |   Print  |   Email

នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ហ៊ុយ ហានសុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ នូវគោលការណ៍ណែនាំ លើប្រកាសលេខ១៩៤ ស្តីពីលក្ខខណ្ឌការងារ វិធានអនាម័យ និងសន្តិសុខការងារ នៃ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន ផ្នែកសេវាកម្សាន្ត នៅទីស្តីការក្រសួង។ គោលបំណងនៃកម្មវិធីនេះគឺ ៖

- ពង្រីកការអនុវត្តប្រកាលេខ១៩៤

- ផ្តល់ជាឧបករណ៏បង្ហាញទិសដល់មន្ត្រីអធិការកិច្ចការងារ និងអ្នកពាក់ព័ន្ធ

- ការពារសិទ្ធិ និងផលប្រយោជន៏របស់កម្មករនិយោជិតផ្នែកសេវាកម្សាន្តស្រប តាមច្បាប់ស្តីពីការងារ

- វិធានការពារស្តីពីអនាម័យ និងសន្តិសុខការងារដល់កម្មករនិយោជិតផ្នែកសេវាកម្សាន្ត

- បង្កើនទំនាក់ទំនងល្អរវាងនិយោជក និងនិយោជិតផ្នែកសេវាកម្សាន្ត។