សិក្ខាសាលាពិគ្រោះយោបល់ «គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥»

 អង្គារ, 20 ធ្នូ 2016 13:30  |    Written by MLVT  |  152 times  |   Print  |   Email

ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារ Raffles Le Royal ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជានាយកគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជា្ជជីវៈ(TVETSDP) បានអញ្ជើញជាអធិបតីក្នុងពិធីបើកអង្គសិក្ខាសាលាពិគ្រោះយោបល់ “គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥” ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមគម្រោងជំនួយបច្ចេកទេសសម្រាប់ពង្រឹងសមត្ថភាពក្នុងការអភិវឌ្ឍន៍ជំនាញថ្នាក់ជាតិ (CDTA) ។