ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

វគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ ស្តីពីសុខភាពការងារ ដែលត្រូវបានរៀបចំឡើង ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 ច័ន្ទ, 21 វិច្ឆិកា 2016 11:08  |    Written by MLVT  |  2919 times  |   Print  |   Email

ទីស្ដីការក្រសួង៖ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ ស្តីពីសុខភាពការងារ ដែលត្រូវបានរៀបចំឡើង ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសាកលវិទ្យាល័យជាតិសឹង្ហបូរី (NUS)។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ក្នុងគោលបំណង ដើម្បីផ្តល់ចំណេះដឹង ស្តីពីមួលដ្ឋានគ្រឹះនៃសុខភាពការងារ ការលើកកម្ពស់សមត្ថភាព ស្តីពីការកំណត់ហានិភ័យ និងអង្កេតស្រាវជ្រាវគ្រោះថ្នាក់ការងារ និងជំងឺ វិជ្ជាជីវៈនៅកន្លែងធ្វើការ ព្រមទាំងបណ្តុះ បណ្តាលសិក្ខាកាមឱ្យក្លាយទៅគ្រូបង្គោល។ សិក្ខាសាលានេះ មានការចូលរួមពីសាស្រ្តាចារ្យជំនាញផែ្នកសុខភាព និងសុវត្ថិភាពការងារ និងសុខភាពសាធារណៈរបស់ប្រទេសសឹង្ហបូរី នឹងផ្តល់បទពិសោធន៍ល្អៗទាក់ទងនិងគោលការណ៍នៃសុខភាពការងារ ការអង្កេតស្រាវជ្រាវជំងឺវិជ្ជាជីវៈ និងស្ថានភាព នៃការពិនិត្យសុខភាពប្រទេសសឹង្ហបូរី ការសិក្សាស្រាវជ្រាវ ស្តីពីសុខភាពការងារតាមប្រព័ន្ធអ៊ីនធើណេត ការវាយតម្លៃ ហានិភ័យការងារនៅកន្លែងធ្វើការ ព្រមទាំងដំណើរទស្សនៈកិច្ចសិក្សា និងការអនុវត្តជាក់ស្តែងនៅតាមសហគ្រាស គ្រឹះស្ថាន ដែលនឹងរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ។


ឯកសារផ្លូវការ