ក្រុមការងារបច្ចេកទេសត្រីភាគី

 សុក្រ, 23 មិថុនា 2017 16:50  |    Written by MLVT  |  240 times  |   Print  |   Email

ក្នុងករណីចាំបាច់ គណៈកម្មការប្រឹក្សាការងារអាចបង្កើតក្រុមការងារបច្ចេកទេស ដើម្បីជាជំនួយក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន។

» សមាសភាព៖ ក្រុមការងារបច្ចេកទេសត្រីភាគី មានសមាសភាព មកពីភាគីរាជរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីព ដែលមានចំនួនស្មើៗគ្នា។ ចំណាំ៖

- ឆ្នាំ២០១៤ ក្រុមការងារបច្ចេកទេសត្រីភាគីមានសមាសភាពចំនួន ២៧រូប (៩រូប ពីភាគីនីមួយៗ)

- ឆ្នាំ២០១៥ ក្រុមការងារបច្ចេកទេសត្រីភាគីមានសមាសភាពចំនួន ៤៨រូប (១៦រូប ពីភាគីនីមួយៗ)

- ឆ្នាំ២០១៦ ក្រុមការងារបច្ចេកទេសត្រីភាគីមានសមាសភាពចំនួន ៤៨រូប (១៦រូប ពីភាគីនីមួយៗ)

» តួនាទី និងភារកិច្ច៖ ក្រុមការងារបច្ចេកទេសត្រីភាគី អាចបង្កើតឡើងដោយគណៈកម្មការប្រឹក្សាការងារ ដើម្បីពិភាក្សាការងារបច្ចេកទេសលម្អិតលើលក្ខណវិនិច្ឆ័យសង្គម និងសេដ្ឋកិច្ច និងផ្តល់របាយការណ៍នៃកិច្ចពិភាក្សាជូន គណៈកម្មការប្រក្សាការងារពិនិត្យសម្រេច។