ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

របៀបចុះឈ្មោះប្រើប្រាស់ប្រព័ន្ធទិន្នន័យរួម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

កិច្ចប្រជុំ របស់គណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានត្រៀមសម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២

 Tuesday, 24 August 2021 16:13  |    Written by MLVT  |  4259 times  |   Print  |   Email

(ភ្នំពេញ)៖ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្នុងនាមជាសមាជិកនៃគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានត្រៀមសម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ អមដោយមន្ត្រីជំនាញក្រសួង នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានចូលរួមកិច្ចប្រជុំរបស់គណៈកម្មការនេះ តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន សម្រាប់ឆ្នាំ២០២២។

 

នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានប្រកាសជាផ្លូវការនូវសមាសភាពនៃគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន សម្រាប់ឆ្នាំ២០២២ ក៏ដូចជាចែករំលែកនូវលទ្ធផលកិច្ចប្រជុំចង្អៀតតំណាងជាតិសម្រាប់សសរស្តម្ភទាំង៣ នាពេលកន្លងមក។ អង្គប្រជុំក៏បានពិភាក្សា និងចែករំលែកអំពីសកម្មភាព និងវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនីមួយៗ របស់គណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន សម្រាប់ឆ្នាំ២០២២ ។

 

ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ បានលើកឡើងជូនអង្គប្រជុំអំពីសកម្មភាព វឌ្ឍនភាពការងារ និងចំណុចអាទិភាព ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រៀមទទួលរៀបចំធ្វើជាម្ចាស់ផ្ទះអាស៊ាន ក្នុងឆ្នាំ២០២២ខាងមុខនេះផងដែរ៕