ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ព្រឹកនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ ដង្ហែរកឋិនទានចូលវត្តមហាមន្ត្រី ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលក្នុងវត្ត

 Thursday, 22 October 2020 11:31  |    Written by MLVT  |  2258 times  |   Print  |   Email

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី អុិត សំហេង និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តួចផ្តើមបុណ្យកឋិនទានសាមគ្គី ដង្ហែរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យយកទៅកសាងសមិទ្ធផលនានា ក្នុងទីវត្តអារាមមួយចំនួន នៅរាជធានីភ្នំពេញ រួមមាន៖ វត្តមហាមន្រ្តី វត្តសារាវ័ន្តតេជោ វត្តទួលទំពូង និងវត្តលង្កា។ 

ដោយឡែក នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែរកឋិនទានចូលវត្តមហាមន្ត្រី ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលក្នុងទីវត្តអារាមមួយនេះ សម្រាប់បម្រើជាឧត្តមប្រយោជន៍ ក្នុងព្រះពុទ្ធសាសនា។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី និងអ្នកផ្តើមបុណ្យ ទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីរាជការទាំងអស់ ដែលបានអញ្ជើញចូលរួម និងបានចូលបច័្ចយ ដល់អង្គកឋិនទាន និងសូមឧទ្ទិសកុសលផលបុណ្យ ដែលកើតចេញពីអង្គកឋិនទាននេះ ជូនចំពោះ លោកឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីរាជការ សូមសមប្រកប ដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ។ 

សូមជម្រាបថា ចំពោះបច្ច័យសរុបទទួលបានចំនួន ២១៨,៨៨០,០០០រៀល ក្នុងនោះ វេរប្រគេនវត្តលង្កាព្រះកុសុមារាម ចំនួន ២០លានរៀល, វត្តទួលទំពួង ចំនួន ២០លានរៀល, វត្តសារាវ័ន្តតេជោ ចំនួន ២០លានរៀល, និងវត្តមហាមន្ត្រី ចំនួន ១១០លានរៀល។ រីឯបច្ច័យ និងថវិកាសម្រាប់ព្រះសង្ឃ តាជី យាយជី និងកូនសិស្ស នៅវត្តមហាមន្ត្រីចំនួន ៤,៨៨០, ០០០រៀល ក្នុងនោះ៖ 

- បវរណាប្រគេនព្រះសង្ឃ ចំនួន៤០៨អង្គ ក្នុង១អង្គមួយម៉ឺនរៀល សរុប ៤,០៨០,០០០រៀល

- ជូនតាជី យាយជី ចំនួន៥០នាក់ ក្នុង១នាក់ មួយម៉ឺនរៀល សរុប ៥០០ ០០០រៀល 

- កូនសិស្សជួយរៀបចំបុណ្យចំនួន៣០នាក់ ក្នុង១នាក់ ១ម៉ឺនរៀល សរុប ៣០០ ០០០រៀល


ឯកសារផ្លូវការ