ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ក្រុមប្រឹក្សាភិបាល ប.ស.ស. បានបន្តកិច្ចប្រជុំពិភាក្សាលើកទី២ អាណត្តិទី១ របស់ខ្លួនទៅតាមកម្មវិធីដែលបានគ្រោងទុក

 Tuesday, 06 October 2020 12:37  |    Written by MLVT  |  6474 times  |   Print  |   Email

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំពិភាក្សាលើកទី២ អាណត្តិទី១ នាព្រឹកថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០ នេះ ។

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី២ នេះដែរ គឺផ្តោតសំខាន់ទៅលើរបៀបវារៈដូចខាងក្រោម៖ 

(១) ត្រួតពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញត្តិច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាសនិងនាវាសមុទ្រ 

(២) សេចក្តីព្រាងសេចក្តីសម្រេចស្តីពីលក្ខន្តិកៈបុគ្គលិក នៃបេឡាជាតិសន្តិសុខសង្គម  

(៣) បញ្ហាផ្សេងៗ ។

ថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និងអរគុណដល់សមាជិកក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ទាំងអស់ ដែលបានអញ្ជើញចូលរួម និងខិតខំយកចិត្តទុកដាក់ពិភាក្សារៀបចំនូវសេចក្តីព្រាងឯកសារទាំងនេះឡើង ដើម្បីដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាភិបាលពិនិត្យពិភាក្សា និង អនុម័តនាពេលនេះ ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវបន្តសិក្សាស្រាវជ្រាវ និងរៀបចំលិខិតបទដ្ឋានបន្ថែមទៀត ឱ្យបានគ្រប់ជ្រុងជ្រោយស្របទៅតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងរៀបចំយន្តការអនុវត្តតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល សំដៅធានាបាននូវសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ប្រកបដោយចីរភាព ។

ទាំងអស់នេះ គឺដោយសារមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លះវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូរ និងខ្វល់ខ្វាយ ពីសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត។

សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សា និងអនុម័តខាងលើ ប្រព្រឹត្តទៅពេញមួយព្រឹកនៅសាលប្រជុំក្រុមប្រឹក្សាភិបាលនៃទីស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់សមាជិកនៃក្រុមប្រឹក្សាភិបាលចំនួន ១១រូប ៕

ឯកសារផ្លូវការ