ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ការរៀបចំធ្វើបច្ចុប្បន្នភាពនៃឯកសារកម្រងព័ត៌មានជាតិស្តីពីអាសបេស្តុសនៅកម្ពុជាលើកទី១

 Wednesday, 20 October 2021 13:31  |    Written by MLVT  |  1645 times  |   Print  |   Email

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក្រុមការងារកសាងកម្រងព័ត៌មានជាតិស្តីពីអាសបេស្តុសនៅកម្ពុជា (CNAP TWG) បានបើកកិច្ចប្រជុំបច្ចេកទេសរបស់ខ្លួនជាលើកទី២ ដើម្បីបង្ហាញ និងពិភាក្សាបន្តពីដំណើរការរៀបចំធ្វើបច្ចុប្បន្នភាពនៃឯកសារកម្រងព័ត៌មានជាតិស្តីពីអាសបេស្តុសនៅកម្ពុជាលើកទី១ ដោយការបញ្ចូលនូវទិន្នន័យបន្ថែម ព្រមទាំងធ្វើបច្ចុប្បន្នភាពព័ត៌មានផ្សេងៗដែលចាំបាច់។  

កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារ CNAP TWG តំណាងឯកឧត្តមបណ្ឌិត អ៉ិត សំហេង ប្រធានក្រុមការងារកសាងកម្រងព័ត៌មានជាតិ លោកជំទាវ ជា សុខនី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន CNAP TWG អ្នកសម្របសម្រួលគម្រោងនៃ ILO/Japan OSH Project មន្ត្រីបច្ចេកទេសរបស់អង្គការ APHEDA ព្រមទាំង សមាជិក សមាជិកា ត្រីភាគីដែលមានភាគីរាជរដ្ឋាភិបាល អង្គការសហជីព និងសមាគមនិយោជកដូចជាសភាពាណិជ្ជកម្មអឺរ៉ុប (EURO-CHAM), សមាគមអ្នកសាងសង់កម្ពុជា (CCA) និងដៃគូពាក់ព័ន្ធដទៃទៀត សរុបប្រមាណ ៣៥នាក់ ក្រោមជំនួយបច្ចេកទេសពីអង្គការអាហ្វីដា (APHEDA) និងជំនួយហិរញ្ញវត្ថុពីគម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់នៃអង្គការអន្តរជាតិខាងការងារ (ILO/Japan OSH Project) ។

ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង បានសម្របសម្រួលអោយមានការធ្វើបទបង្ហាញពីខាងសមាជិក សមាជិកាក្រុមការងារ CNAP TWG ទទួលបន្ទុកផ្តល់ព័ត៌មាន និងទិន្នន័យបច្ចុប្បន្នភាពស្តីពីសារធាតុអាសបេស្តុស និងឯកសារពាក់ព័ន្ធក្នងការដាក់បញ្ចូលទៅក្នុងឯកសារ ព្រមទាំងអនុសាសន៍ និងយោបល់ផ្សេងៗដែលបានលើកឡើងក្នុងបទបង្ហាញទាំងអស់។ ចំពោះសំណូមពរ និងជំហ៊ានបន្ត ក្រុមការងារនឹងលើកឡើងក្នុងកិច្ចប្រជុំបច្ចេកទេសក្រុមការងារលើកទី៣ ក្នុងពេលឆាប់ៗខាងមុខនេះ៕


ឯកសារផ្លូវការ