ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវអំពីវិស័យការងារ សន្តិសុខសង្គម

របៀប Upload បញ្ជីឈ្មោះបច្ចុប្បន្នភាពរបស់កម្មករនិយោជិត

ឯកឧត្តមបណ្ឌិត អុិត សំហេង អញ្ជើញចុះពិនិត្យទីតាំងសម្រាប់បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនដល់កម្មករនិយោជិត

 Tuesday, 06 April 2021 18:35  |    Written by MLVT  |  1683 times  |   Print  |   Email

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមើលទីតាំងសម្រាប់បើកយុទ្ធនាការចាក់វ៉ាក់សាំងរបស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនបងប្អូនកម្មករ និយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតាមតំបន់អាទិភាព តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។ 

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចេញសេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូវ៉ាក់) ជូនបងប្អូនកម្មករ និយោជិតតាមរោងចក្រ សហគ្រាស នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះតទៅ ហើយនៅតាមបណ្តាខេត្តអាទិភាពផ្សេងៗទៀត ក៏បាននឹងកំពុងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ទៀតដែរ។  

ឯកឧត្តមបណ្ឌិត អុិត សំហេង ក៏បានធ្វើការអំពាវនាវដល់បងប្អូនកម្មករនិយោជិត សូមកុំមានការព្រួយបារម្ភក្នុងការចាក់វ៉ាក់សាំង ដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងផ្តល់ជូនដោយឥតគិតថ្លៃនេះ ព្រោះគុណភាពនៃវ៉ាក់សាំងដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានយកមកចាក់ជូនតាំងពីចាប់ផ្តើមដំបូងរហូតដល់ពេលនេះ គឺមានគុណភាពល្អអាចទទួលយកបាន ហើយសូមឲ្យបងប្អូនទាំងអស់មានការជឿជាក់លើរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានគិតគូរខ្ពស់ដល់សុខភាពរបស់បងប្អូន។

 

ការស្ម័គ្រចិត្តចាក់វ៉ាក់សាំង ជាជំរើសតែមួយគត់ដែលជួយឲ្យយើងទាំងអស់គ្នា អាចជៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតដ៏កាចសាហាវនេះបាន៕


ឯកសារផ្លូវការ