កាលវិភាគក្នុងការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា

 សុក្រ, 23 មិថុនា 2017 16:37  |    Written by MLVT  |  11735 times  |   Print  |   Email

យោងតាមសេចក្តីថ្លែងការរបស់គណៈកម្មការប្រឹក្សាការងារកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤  (PDF) ភាគីទាំងបីបានសម្រេចយក៖

ក-ខែកក្កដានៃឆ្នាំនីមួយៗ សម្រាប់ការពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ។

ខ-ខែសីហានៃឆ្នាំនីមួយៗ សម្រាប់ការពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈទ្វេភាគី។

គ-ខែកញ្ញានៃឆ្នាំនីមួយៗ សម្រាប់ការពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈត្រីភាគី។

ឃ-ខែតុលានៃឆ្នាំនីមួយៗ សម្រាប់ការពិភាក្សាអនុម័តប្រាក់ឈ្នួលអប្បបរមាដែលត្រូវអនុវត្តនៅឆ្នាំបន្ទាប់ ដើម្បីលើកជាអនុសាសន៍ជូនរដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យការងារ។

ង-ថ្ងៃទី០១ ខែមករានៃឆ្នាំបន្ទាប់ ជាកាលបរិច្ឆេទអនុវត្តប្រាក់ឈ្នួលអប្បបរមាថ្មី។